Feeds:
ប្រកាស
មតិ

Archive for ខែ​ឧសភា, 2010

ហេរី​ ផោតធ័រ

ហេរីផោតធ័រ​គឺ​ជា​រឿង​មួយ​ដែលទទួល​បាន​ការគាំទ្រយ៉ាង​ខ្លាំងនៅ​ជុំវិញពិភពលោក។​ នៅប្រទេស​សិង្ហបុរី​ សូម្បីតែក្មេងអាយុ​ប្រាំ​ឆ្នាំ​ក៍ដឹង​ថា​ហេរីជា​នរណា​គេដែរ។ ដើម្បីលើក​ស្ទួយការអានសៀវ​ភៅនៅប្រទេស​កម្ពុជា​ ខ្ញុំក៍បានសង្កេតឃើញមានការបកប្រែសៀវ​ភៅរឿងបរទេស​ជាច្រើន​មក​ជា​ខេមរភាសា​។ ក្នុងនោះក៍មានរឿងហេរីផោតធ័រ​ភាគទី១ដែរ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ​ខ្ញុំសង្កេតឃើញថា​ គ្មានអ្នកបកប្រែភាគទី២បន្តទៀតសោះ។ ទើបក្រុមខ្ញុំដែលជាសិស្សានុសិស្ស​ស្រលាញ់ការអានសៀវភៅ​ បានឯកច្ឆ័យគ្នា ចូលរួមបកប្រែសៀវ​ភៅភាគទី២បន្តទៀត នោះគឺ​ ហេរីផោតធ័រ និង​បន្ទប់សំងាត់។ ក្រុមយើង​ខ្ញុំបានដឹងយ៉ាងច្បាស់ថា វាមានកំហុសជាច្រើនលើការប្រែសំរួល​ជា​ភាសា​ខ្មែរនេះ ដូចនេះ​សូមមិត្តអ្នកអាន​មេត្តា​ខន្តីអភ័យ​ទោសផង។ មិត្តអាចទាញយករឿងនេះទៅអាននៅផ្ទះ ដោយទាញយករឿងនេះនៅក្នុងទំព័រ ផ្សេងៗ។ សូមអរគុណ។

Read Full Post »