Feeds:
ប្រកាស
មតិ

Archive for ខែវិច្ឆិកា, 2010

តើអ្នកទាំងអស់គ្នាដឹងថាឪពុកម្តាយចង់បានអ្វីទេ? ក្រោយពីមើលវីដេអូនេះហើយ តើអ្នក​មាន​អារម្មណ៍យ៉ាងណា?

សុំទោសលោកអ្នកមានគុណទាំងពីរ!

Read Full Post »

មានមិត្ត ក ម្នាក់ធ្វើការរកស៊ី មិនយូរប៉ុន្មានដោយសារគ្មានសំណាងទើបក្ស័យធន គ្មានសល់អ្វី​ទាល់​តែ​សោះ។ គាត់អស់សង្ឃឹមក្នុងជីវិត ហើយមួយថ្ងៃៗគិតតែពីជក់បារី ហើយរំលឹក​រឿងតែបាន​តស៊ូ​ជាច្រើន​ឆ្នាំ។ ឆ្លង់កាត់ការលំបាក និងឧបសគ្គជាច្រើន ហើយធ្លាក់​មក​ដល់​ដំណាក់កាលនេះ រាល់ការ​ពុះពារសុទ្ធ​តែគ្មានតំលៃ។ ហើយរឿងដែលមិនអស់ចិត្ត ដើម្បីតែការងាររកស៊ី រាល់ថ្ងៃមិនមានប្រពន្ធនៅក្បែរ រឹត​តែមិនបាច់និយាយ​ដល់រឿងកូនទៀត។ គិតដល់រឿងទាំងនេះ គាត់មានអារម្មណ៍ថាឈឺចាប់ណាស់។

ឥលូវគាត់​បានស្នាក់នៅផ្ទះមួយដែលត្រូវដាក់បញ្ចាំទៅធនាគា ហើយថ្ងៃទីពីរគាត់ត្រូវតែរើចេញ។ ប្រ​ឈម​មុខនឹងឧបសគ្គជីវិតមនុស្ស​យ៉ាងនេះ គាត់ក៍នឹកឃើញផ្លូវស្លាប់ដើម្បីបញ្ចប់បញ្ហា។ ការនឹក​ឃើញ មួយភ្លែតតែប៉ុណ្ណោះ ស្រាប់តែគាត់មានកំលាំងចិត្ត​ចង់សំលាប់ខ្លួនខ្លាំងឡើងៗ។ គាត់បានចេញពីផ្ទះ​យ៉ាង​ប្រញ៉ាប់ យកលុយដែលសេស​សល់ក្នុងខ្លួនបន្តិចបន្តួច រត់ទៅផ្ទះលក់ថ្នាំជាច្រើន ទីបំផុតក៍បាន​ទិញ​ថ្នាំងងុយគេងមួយរយគ្រាប់។

នៅពេលដែលគាត់ត្រលប់មកដល់ផ្ទះគាត់វិញ មិត្តភក្តិ ខ ក៍មកសួរសុខទុក្ខគាត់។ មិត្ត ខ ដឹង​ច្បាស់​ពី​មិត្ត​ ក ណាស់ ហើយក៍ដឹងពីអារម្មណ៍គាត់ច្បាស់ណាស់ដែរ។ នៅពេលដែល​មិត្ត​ ក ទៅចាក់​ទឹកអោយ​មិត្ត​ ខ ។ មិត្ត ខ មិនប្រយ័ត្នក៍ប្រទះឃើញថ្នាំងងុយគេងនៅក្រោម​ខ្នោយរបស់គាត់។ មិត្ត ខ បានភ្ញាក់ផ្អើលជា​ខ្លាំង រឿងរ៉ាវពិបាកខុសពីការគិតទៅទៀត។ គាត់រកវិធីចង់រារាំងមិត្ត ក របស់គាត់។ ប៉ុន្តែរារាំងគាត់​ហើយ យកថ្នាំងងុយគេងចេញអាចដោះស្រាយបញ្ហាបានរឺអត់? មនុស្ស​ចង់សំលាប់ខ្លួនភាគច្រើន មុន​ឈានទៅដល់ការសំលាប់ខ្លួន សុទ្ធតែមានរឿងឈឺចាប់ក្នុងចិត្តមិនអាចដោះស្រាយបាន​ ទើបសំរេច​ចិត្ត​បែបនេះ។ ហើយបើសំរេចចិត្តហើយ ពិបាកនិយាយស្តាប់គ្នាណាស់។ តាមពិតទៅមិត្ត ក ប្រឈមមុខ​នឹង​សេចក្តីស្លាប់មិនមែនជាថ្នាំងងុយគេងទេ ​តែវាជាការបាត់បង់ជំនឿចិត្ត និងក្តីក្លាហាន។

មិត្ត ខ ឆ្លៀតពេលមិត្ត ក ទៅទិញបារី ក៍នឹកឃើញមធ្យោបាយមួយ។ គាត់បានយកថ្នាំងងុយគេងទៅ ហើយសរសេរក្រដាសមួយសន្លឹក និង​លុយ​មួយពាន់យ៉េនទៅដាក់ក្រោមខ្នោយជំនួសវិញ។ ក្នុងក្រដាស​នោះគាត់បានសរសេរថា ៖

-ខ្ញុំទិញថ្នាំរបស់អ្នក ហើយក៍មានន័យថា​ខ្ញុំទិញជីវិតអ្នកដែរ លុយមួយ​ពាន់​យ៉េននេះជាប្រាក់កក់ ព្រោះថាជីវិតអ្នកមានតំលៃឥតកាត់ថ្លៃបាន។

មិនយូរប៉ុន្មាន មិត្ត ក ក៍បានដើរស្រមោលខ្មៅនោះ ហើយបានប្រែក្លាយពីលុយ ១០០០យ៉េន ទៅជា​១០០០០យ៉េន ហើយទៅជា១០០០០០យ៉េន មិនដល់រយៈពេលពីរឆ្នាំផង មិត្ត ក ក៍ក្លាយជា​ថៅកែ​ក្នុង​ក្រុម​ហ៊ុនមួយ។ គាត់តែងនិយាយថា៖

-ជីវិតរបស់ខ្ញុំមិនមែនជារបស់ខ្ញុំទេ អ្នកដទៃបានទិញជីវិតខ្ញុំដោយបានកក់ទុកជាមុន ខ្ញុំគ្មានហេតុ​ផល​ណា​ដែលមិនរស់នៅអោយល្អនោះទេ។

John Milton បាននិយាយ៖ ពិភពលោកដែលអស្ចារ្យជាងគេ គឺមនុស្ស ​ឯក្នុងខ្លួនមនុស្សដែលអស្ចារ្យជាងគេ គឺចិត្ត។

Read Full Post »

ហេតុអ្វីខ្ញុំត្រូវឈឺចាប់? ហេតុអ្វីខ្ញុំត្រូវស្រក់ទឹកភ្នែក? ហេតុអ្វី? ហេតុអ្វី? ហេតុអ្វី? ព្រោះខ្ញុំ​មាន​បេះដូងជាខ្មែរ មានឈាមជ័រជាខ្មែរ។ អោព្រហ្មលិខិតអើយ ហេតុអ្វីអ្នក​កំនាចម្លេះ? ហេតុអ្វីអ្នកចិត្តដាច់ម្លេះ? ហេតុអ្វីអ្នកយកជីវិតមនុស្ស​មកលេងសើច? តើអ្នកពិតជាចង់​ឃើញ សូរ​សោកសង្រែង និងក្តីសង្វេគ របស់ម្តាយ​ដែលដង្ហោយរកកូន ទឹកភ្នែកកូនស្រែករកម្តាយ សង្សារសំណព្វព្រាត់បា្រសគ្នា សូរសំរែកយំរកដង្ហើយដក គ្រាន់តែស្លាប់អីក៍វេទនាម្លេះ? ម្នាក់​គ្រាន់តែចង់រស់ តើខុសដែររឺ? អោយ​បារមីស្ពានពេជ្រអើយ ពន្លឺនៃស្ពាន​អ្នកប្រៀប​បាន​នឹង​ពេជ្រពណ្ណរាយ ហេតុអ្វីអ្នកដាច់ចិត្តម្លេះ សុទ្ធចិត្ត​ឃើញឈាមក្រហមច្រាលហូរនៅទីនោះ? សូរសម្រែកយំ និងដង្ហោយរកជំនួយ បានស្ថិតក្នុងខួរក្បាលខ្ញុំជានិច្ច។ ខ្ញុំសូមលើកដៃ​ប្រណម្យ ដល់គុណបារមីព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងវត្ថុសក្តិសិទ្ធលើលោកនេះ សូមមេត្តាជួយប្រោស​អ្នកដែលមានជីវិតអោយឆាប់ជាសះស្បើយផង​ សូមអោយព្រលឹងដែលទទួលមរណភាពទៅ​សុគតិភពផងទៅចុះ។ អោយព្រះអើយ ! សូមជួយអ្នកដែលរងគ្រោះផង! 😦

Read Full Post »

ដកស្រង់ចេញពីFacebook អរគុណដែលបានចែករំលែកអត្ថបទនេះ។

Read Full Post »

 

ខ្ញុំ​បាន​បំភ្លេច​នូវ​រយៈពេលប៉ុន្មាន​ឆ្នាំនៃការសោក​ស្តាយ​របស់​ខ្ញុំ។​ រាល់ថ្ងៃខ្ញុំរស់នៅសំរាប់តែមួយថ្ងៃជា​មួយ​នឹង​ការ​ប៉ះទង្គិចផ្លូវចិត្ត​ ទោះបីជា​រាល់ថ្ងៃខ្ញុំអាច​ឃើញ​នូវការ​លូតលាស់​របស់​កូនស្រីក៍ដោយ​ ប៉ុន្តែរឿង​រ៉ាវ​ទាំងអស់​ហាក់​ដូច​ជា​មិនដូច​កាលពីនាងទើបតែមក​ដល់​ពិភព​លោកនេះ​ហើយ​បាន​ពាំនាំ​នូវ​ការ​ស្រលាញ់​ និងភាពរីករាយមក​ជាមួយ​ដែរ។ តាមពិត​ទៅពេលខ្លះ​ពិត​ជាចង់​​ជិតស្និទ្ធ​ជាមួយ​កូនស្រីណាស់ តែខ្ញុំ​តែង​តែ​នៅ​ឆ្ងាយ​ពីនាង ធ្វើអោយនាង​យល់​ថា​ជាខ្ញុំ​មនុស្ស​ចំលែក ហើយមិន​ព្រម​នៅក្បែរខ្ញុំ។

នៅពេលដែលនាង​មាន​អាយុ​ដប់មួយខែ ខ្ញុំបានសំរេច​ចិត្ត​ទៅធ្វើ​ការងារខាងក្រៅ​ផ្ទះ ហើយខ្ញុំបាន​ជួល​ម៉ែ​ដោះ​ម្នាក់នៅក្នុង​ភូមិ​មក​ជួយ​ថែរក្សា​នាង។ ពេលទៅធ្វើការ​ម្តងៗ ពិតជា​មិន​នឹក​ស្មាន​ថា​ការងារ​ពិត​ជា​រវល់​មែន​ ទោះបីជានិយាយ​ថា​ចូលធ្វើការងារ​ម៉ោង​ប្រាំបួន ចេញពីធ្វើការម៉ោង​ប្រាំមួយល្ងាច ក៍ប៉ុន្តែ​​និយាយ​ត្រង់​ទៅ​ អាចត្រលប់មក​ផ្ទះនៅ​ម៉ោងប្រាំពីរកន្លះពិតជា​ល្អហើយ។ ជារឿយៗ ខ្ញុំចេញពី​ធ្វើការ​ពេលព្រលឹម​ កូនស្រីនៅមិន​ទាន់​ងើបពីគេង​ផង ហើយយប់​ឡើង​ម៉ោងប្រាំបួន​ទើប​មក​ដល់​ផ្ទះ។ ពេលមក​ដល់​ផ្ទះ​ នាង​បាន​គេង​បាត់ទៅ​ហើយ។ នេះជាមូលហេតុដែលកូនស្រី​មិនចង់​នៅក្បែរខ្ញុំ ហើយចាប់ផ្តើម​ឃ្លាត​ពីខ្ញុំ​បន្តិច​ម្តងៗ។ ទោះបីជាក្នុងចិត្ត​ពិបានយ៉ាងណាក៍ដោយ តែពេលគិត​ដល់រឿងការងារ នៅតែត្រូវបន្តតទៅ​មុខ​ទៀត។ ស្រាប់តែមានថ្ងៃមួយ​នៅក្រុមហ៊ុន ខួរក្បាលរបស់ខ្ញុំ​បានចោទ​ជាសំនួរ​មួយឡើង៖  *ប្រសិនបើ​ជីវិត​របស់ខ្ញុំ​សល់​ត្រឹមតែ​រយៈពេលមួយថ្ងៃ តើខ្ញុំ​នឹងត្រូវធ្វើអ្វី? ត្រូវហើយ ប្រសិនបើជីវិត​ខ្ញុំសល់​តែ​រយៈពេល​មួយថ្ងៃ តើខ្ញុំនឹងត្រូវឆ្លងកាត់មួយថ្ងៃចុងក្រោយ​នេះ​ដោយ​របៀបណា? ខ្ញុំប្រាកដជា​នៅមើ​លថែរក្សាកូនស្រីរបស់ខ្ញុំអោយ​អោយបាន​ល្អ ហើយខ្ញុំនឹង​នាំនាង​ទៅលេងនៅសួនច្បារ​ជាមួយ​កូនក្មេង​ជាច្រើន ខ្ញុំនឹង​អោប​នាងអោយ​ជាប់ក្នុងដើមទ្រូងរបស់ខ្ញុំ អោយនាង​ចង់ចាំខ្ញុំជានិច្ច។ បន្ទាប់មក​ខ្ញុំនឹង​ថត​រូប​ជាមួយនាង​ ធ្វើអោយខ្ញុំ​ និង​នាង​មានអនុស្សាវរីយ៍ដ៍ល្អមួយ ហើយនៅពេលដែលនាង​ពេញវ័យ​ ឪពុក និងលោកយាយ​នាងអាច​យក​រូបថត​ទាំងនេះ​មក​ប្រាប់នាងថា នេះជាម្តាយរបស់​នាង។ មួយវិញទៀត​ ខ្ញុំនឹង​សំអាត​ផ្ទះអោយស្អាត​។ ព្រោះតែ​ការងារ​រវល់ នៅពេលមកដល់​ផ្ទះម្តងៗ​ ខ្ញុំមានអារម្មណ៍នឿយហត់​ សូម្បីតែប៉ះក៍មិនចង់ប៉ះដែរ ដូចនេះ​ហើយ​តាំងពីដើម​មិនដែលបាន​រៀប​ចំ​ផ្ទះអោយ​ល្អ​សោះ។ រាល់ពេលតែង​តែ​លំបាក​ដល់​ស្វាមី​ខ្ញុំ​ជាអ្នក​រៀបចំ គិតៗទៅ ពិតជាមិនគប្បីជាមួយគាត់ណាស់ ព្រោះថា​ការងារ​គាត់រវល់ជាងខ្ញុំទៅទៀត​ ហើយនៅ​ឆ្លៀត​មើល​ថែទាំខ្ញុំទៀត។ ធ្វើបែបនេះហើយ ទើបធ្វើអោយ​រយៈពេល​ចុងក្រោយរបស់ខ្ញុំមានន័យ។

បន្ទាប់មក​ខ្ញុំក៍សួរខ្លួនឯងទៀត៖ ប្រសិនបើខ្ញុំសល់រយៈពេលមួយខែ ខ្ញុំនឹងធ្វើអ្វី? ចុះប្រសិនជា​ខ្ញុំ​សល់​រយៈពេលមួយឆ្នាំវិញ? តើខ្ញុំនឹងធ្វើអ្វី? ចុះឧបមាថាជីវិតខ្ញុំសល់រយៈពេលដប់ឆ្នាំវិញ តើខ្ញុំនឹងធ្វើអ្វីវិញ? ខ្ញុំបាន​រក​ឃើញចំលើយ​សំនួរ​ទាំងអស់នេះ ខ្ញុំនឹងមិនធ្វើដូចពីមុនអ្វីក៍មិនដឹង ឥលូវនេះខ្ញុំបានដឹង​ថា​តាម​ពិតខ្ញុំត្រូវ​ការ​អ្វី​អោយ​ពិតប្រាកដ។ បន្ទាប់មក​មិនយូរប៉ុន្មាន​ ខ្ញុំក៍សំរេចចិត្ត​លាឈប់ពីការងារ ត្រលប់មក​បំពេញ​ភារកិច្ច​ជាម្តាយ​។ រាល់ថ្ងៃព្រឹកឡើង​នាំកូនចេញទៅលេងខាងក្រៅ បន្ទាប់រៀបចំផ្ទះ។ ជីវភាពបែបនេះពិត​ជា​មានន័យ​មែន។

ឥលូវនេះកូនស្រីពិតជាចង់នៅក្បែរខ្ញុំណាស់ ពេលដែលខ្ញុំនិយាយ​ពាក្យលាទៅនាង នាងតែងតែហោះមក​អោប​ខ្ញុំជានិច្ច។ នាងទើបតែរៀនចេះដើរ ពីព្រោះនាងដឹងថា​ខ្ញុំនឹង​នាំនាងទៅក្រៅលេង។ ហើយនៅពេលដែល​ខ្ញុំទៅក្រៅម្តងៗ ខ្ញុំតែងតែ​យក​កាម៉េរ៉ាទៅជាមួយ ព្រោះខ្ញុំចង់ថតកូនស្រីខ្ញុំនៅពេលដែល​នាង​ស្អាតបំផុត។

ខ្ញុំពិតជាអរគុណស្វាមីរបស់ខ្ញុំណាស់ ទោះបីជាខ្ញុំចង់ធ្វើអ្វី គាត់គឺជាអ្នកផ្តល់កំលាំងចិត្ត​ធំបំផុតដល់ខ្ញុំ ពេលដែលខ្ញុំចង់ទៅធ្វើការខាងក្រៅ គាត់បានទៅជួលម៉ែដោះម្តាយយ៉ាងល្អពីក្នុងភូមិ នៅពេលដែលខ្ញុំចង់លាឈប់​ពីការងារ គាត់នៅតែគាំទ្រខ្ញុំ រាល់ថ្ងៃគាត់តែផ្តល់គំនិតល្អៗដល់ខ្ញុំ។ ឥលូវនេះ ខ្ញុំពិត​ជា​រីករាយ​នឹងការ​រស់នៅនេះណាស់​ ខ្ញុំត្រូវធ្វើដើម្បីខ្លួនឯង ធ្វើដើម្បីគ្រួសារខ្ញុំ ធ្វើយ៉ាងណាអោយ​រស់នៅដោយសុភមង្គល។

មិត្តអ្នកអានទាំងអស់គ្នា ប្រសិន​បើអ្នកទាំងអស់គ្នាយល់ថា​ជីវិត​បាត់បង់គោលដៅ ចូរអ្នក​អោយ​ពេល​វេលា​ប៉ុន្មាន​នាទីសំរាប់ខ្លួនឯង តាំងចិត្ត​អោយស្ងប់​ហើយ​សួរខ្លួនឯងថា៖

ប្រសិនបើជីវិតខ្ញុំសល់ត្រឹមតែរយៈពេលមួយថ្ងៃ តើអ្នកនឹងធ្វើអ្វីខ្លះ?

ពេលនោះអ្នកនឹងរកឃើញទិសដៅដែលអ្នកចង់បាន។

Read Full Post »