Feeds:
ប្រកាស
មតិ

Archive for ខែ​កុម្ភៈ, 2011

បាល់ពីរ

មានអ្នកកំលោះម្នាក់​ទើបតែចូលធ្វើការក្នុងក្រុមហ៊ុនមួយ លោកថៅកែ​បានប្រគល់​តែការងារមួយហើយងាយស្រួលទៀត គាត់យល់ថាការងារនេះមិន​អាច​បង្ហាញនូវ​សមត្ថភាពការងារគាត់ គាត់ក៍ទៅ​ស្នើសុំការងារបន្ថែមទៀត។លោកថៅកែបាន​និយាយ​ថា​៖

-ខ្ញុំលើកឧទាហរណ៍មួយ ប្រសិនបើខ្ញុំបោះបាល់មួយទៅអោយអ្នក នោះអ្នក​នឹង​ចាប់​បានវាយ៉ាងស្រួល។ នៅពេលដែលអ្នកចាប់បាល់ទីមួយបានស្រួលហើយ ខ្ញុំបោះ​បាល់ទីពីរអោយអ្នកទៀត នោះអ្នកនៅតែចាប់បាន​ដដែល។ តែបើពេលនោះ​ ខ្ញុំបោះបាល់ទាំងពីរទៅអោយអ្នក​ក្នុងពេលដំនាលគ្នា អ្នកមិនត្រឹម​តែមិនអាច​ចាប់​បានទាំងពីរ ជួនសូម្បីតែមួយក៍អ្នកមិនអាចចាប់បាន។ ដូចគ្នាដែរ៖

នៅពេលដែលធ្វើការងារអ្វីមួយ ការងារពីរអាចធ្វើក្នុងពេលជាមួយគ្នា តែកុំសង្ឃឹមថា​បានទទួលផងជាមួយគ្នាអោយសោះ ការចាប់ផ្តើមជា​មួយគ្នា ត្រូវតែមានមួយជោគជ័យហើយ ទើបមួយទៀតជោគជ័យពីរក្រោយ បើមិនចឹងទេ នោះនឹងបរាជ័យទាំងពីរ។

Read Full Post »

យើង​ដឹងហើយថា សត្វចចកជាសត្វ​ព្រៃផ្សៃ មនុស្សតែចង់សំលាប់វាជានិច្ច។ កាលពីយូរលង់​ណាស់​មក​ហើយ មានសត្វចចក​សមួយរស់នៅ​ក្បែរភូមិអ្នកស្រុកតែម្នាក់ឯង ហើយមានក្មេងស្រី​ម្នាក់​ស្រលាញ់​សត្វចចកនោះខ្លាំងណាស់។ មួយថ្ងៃៗ នាងតែងកំដរសត្វចចកនោះជានិច្ច ពួកគេដើរកំសាន្តយ៉ាង​សប្បាយរីករាយ​ជារៀងរាល់ថ្ងៃ។ ប៉ុន្តែការសប្បាយតែមានរយៈពេលកំនត់ជានិច្ច រឿងមិនល្អ​ក៍​កើតមាន​ឡើង ក្មេងស្រីនោះត្រូវ​ចាកចេញ​ពីភូមិទៅរស់នៅទីក្រុងជាមួយគ្រួសារ ក្មេងស្រីនោះមិនបាន​ប្រាប់​សត្វចចកនោះទេ តែនាងបានចំនាយពេលវេលាមួយថ្ងៃសំរាប់សត្វចចកនោះ។ សត្វចចកលេង​ហត់ហើយ ក៍បានគេងលក់ ពេលក្មេងស្រីនោះក៍បានយកផ្កាស្មៅធ្វើជាខ្សែកពាក់អោយសត្វចចកនោះ​។ ពេល​ដែលសត្វចចកនោះដឹងខ្លួនឡើង សប្បាយរីករាយឥតឧបមា……………..

បន្ទាប់មកក្មេងស្រីនោះបានសំលឹងមើលសត្វចចកទាំងទឹកភ្នែក រួចក៍ឡើងឡានជិះទៅ សត្វចចក​ដឹង​រឿងក៍រត់តាមពីក្រោយ តែគួរអោយស្តាយ សត្វចចកបានត្រឹមសំលឹងមើលឡានដែលចាកចេញផុតពី​កន្ទុយភ្នែករបស់វា ទាំងថ្ងៃក្តៅហែង។ សត្វចចក​បានសំរេចចិត្តទៅកាន់ព្រះវិហារមួយ​នៅខាងលិច​ភូមិ ចាកឆ្ងាយពីអ្នកស្រុក និងអ្នកប្រមាញ់ ហើយបានលុតជង្គន់សំពះអង្វរដល់ព្រះ អោយជួយប្រែក្លាយ​ខ្លួន​ជាមនុស្សដើម្បីជួបក្មេងស្រីនោះម្តងទៀត។ សត្វចចកនោះបានលុតជង្គន់អស់រយៈពេល​ជាច្រើន​ឆ្នាំ ទីបំផុតព្រះក៍បានរំភើបចិត្ត។ តែព្រះបានដាក់លាក់ខណ្ឌមួយ ចង់ក្លាយជាមនុស្ស​ សត្វចចក​ត្រូវ​ប្តូរយក​ជីវិតបីជាតិរបស់ខ្លួនមកប្តូរ ហើយ​វាអាចក្លាយជាមនុស្ស​បានត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ។ សត្វចចកបានយល់ព្រមនឹងលក្ខខណ្ឌនេះ ហើយវាក្លាយជាមនុស្ស ទៅដល់ទីក្រុងដែលក្មេងស្រីនោះ​រស់​នៅ។ ក្មេងស្រីបានធំពេញវ័យ រូបឆោមលោមពណ៌ល្អណាស់ សត្វចចកមិនអាចចំនាំនាងបានទេ។ សត្វចចកខំស្វែងរកនាងគ្រប់ច្រកល្ហកពេញទីក្រុង ទេវតាមិនផ្តាច់ផ្លូវមនុស្សមែន ចុងក្រោយសត្វចចក​បានឃើញនារីម្នាក់កំពុង​គូរគំនូរ។ គំនូរនោះបានរបើកទៅដល់ដី សត្វចចកបានរើងគំនូរហើយក៍ហូរ​ទឹកភ្នែក ព្រោះគំនូរជារូបរបស់ខ្លួនកាលពីប្រាំពីរឆ្នាំមុន។ នារីនោះបានឃើញខ្សែកផ្កាស្មៅដែល​ខ្លួនបាន​បំពាក់អោយសត្វចចកមុនចេញទៅ ក៍រំភើបចិត្តរួចរត់ទៅអោយសត្វចចក។

សត្វចចកនិយាយ៖ ពេលអូនចាកចេញទៅ បងខំអង្វរព្រះអស់រយៈពេលច្រើនឆ្នាំ

សង្ឃឹមថាពួកយើងអាចជួបគ្នាម្តងទៀត ចុងក្រោយបងបានរកអូនឃើញហើយ ………។

ពួកគេទាំងពីរបានចំនាយពេលវេលាមួយថ្ងៃដ៍មានតំលៃនៅជាមួយគ្នា សត្វចចកបានចាប់សត្វ​អំពិលអំ​ពែកអោយនារីនោះ តែសត្វអំពិលពែកជាច្រើនបានផ្គុំជាអក្សរ ចិត្ត ។ ស្នេហារបស់ពួកគេពិតបាន​រញ្ជួយដល់​មេឃដី។

មួយថ្ងៃជិតកន្លងផុត ពួកគេបានមកដល់ព្រះវិហារបានសត្វចចកបានបុណ្យស្រន់ ពួកគេបាន​លុតជង្គន់​អង្វរព្រះជាម្ចាស់ សង្ឃឹមថាបានយកជីវិតអនាគតជាតិរបស់ខ្លួនប្តូរយកជីវិតស្នេហាជាតិនេះ។ តែពេល​វេលាដែលសត្វចចក និងព្រះបានកំនត់បានមកដល់ សត្វចចកក៍អស់កំលាំងបានដួលលើដី។ មុននឹងចាកចេញ​ពីពិភពលោកនេះសត្វចចកបាននិយាយទៅកាន់នារីនោះថា៖ ពេលបងស្លាប់ បងប្រហែលជា​ត្រូវឆ្លងស្ពានរលត់ទុក្ខ ផឹកទឹកបំភ្លេចជាតិ បងខ្លាចក្រែង៣ជាតិក្រោយនឹងមិនបានជួបអូន សូមអោយ​បង​បានថើបអូនជាចុងក្រោយផង។ នារីនោះស្រក់ទឹកភ្នែកឥតឈប់ សត្វចចក​បានប្រើ​កំលាំងចុងក្រោយ​របស់ខ្លួនថើបនារីដែលខ្លួនស្រលាញ់បំផុត។ សត្វចចក៍បានប្រែរូបរាងដើម នារីនោះបានអោបសត្វ​ចចកនៅមុខសំនាកព្រះ សត្វចចកបានផ្តល់នូវក្តីស្រលាញ់ ក៍បានផ្តល់នូវក្តីឈឺចាប់ដល់នាងដែរ។

នារីនោះបានស្រែកដល់ព្រះ៖ តើពួកយើងអាចមានឱកាសជួបគ្នាសារជាថ្មីទៀតទេ? 😦

ស្នេហាជាអ្វីទៅ?

Read Full Post »