Feeds:
ប្រកាស
មតិ

Archive for ខែ​មីនា, 2011

ថ្ងៃនេះនៅសាលា​ផេនដា (សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល) បាន​បា្ររព្ធ​នូវ​ពិធីបុណ្យហ្រ្វង់កូហ្វូន (បុណ្យប្រទេសនិយាយភាសាបារាំង)។ ផេនដាមិនបាន​ទៅរៀនទេ ព្រោះគេយកសាលរៀនប្រារព្ធពិធីនេះ! ហិហិ! ឆ្លៀតឱកាសនេះ ផេនដា និង​មិត្តរួមថ្នាក់បាន​មូលមតិ​គ្នា​បង្កើតនូវ​ស្តង់សប្បុរសធម៌មួយ​ដែល​មាន​លក់​នូវ​អាវយឺត បន្តោងសោរ ភេសជ្ជៈ កន្សែងសូត និងវត្ថុអនុស្សាវរីយ៍ជាច្រើន ដើម្បីជួយ​រក​កំរៃទៅជួយដល់​កុមារក្រីក្រ នៅឯខេត្តព្រៃវែង! ផេនដាមានអារម្មណ៍ថាហត់នឿយ តែ​សប្បាយចិត្តណាស់ ព្រោះបាន​ធ្វើមួយ​ដែល​មាន​ន័យក្នុងជីវិត!

ចំនែកនៅសាលាមាន​ការសំដែង​ បង្ហាញម៉ូត ច្រៀង និងថ្លែសុទ្ទរកថាជាដើម! ជាពិសេស​គឺនៅពេលល្ងាចមាន​ការរាំនៅទីធ្លាយ៉ាងសប្បាយអស្ចារ្យ (ដល់ឃើញទិដ្ឋ​ភាពទើបដឹងថាសិស្សសាលាពេទ្យដូចមិន​សូវ​គ្រប់ទឹក ហិហិហិ ទាំង​ផេនដាដែរ!) ។ ផេនដារាំឡើងហត់​ តែទោះជាហត់ ក៍មិនចង់ចេញពីវង់រាំដែរ! ហិហិហិ

Read Full Post »