Feeds:
ប្រកាស
មតិ

Archive for ខែមិថុនា, 2011

(ចំរៀងនិយាយពីខ្សែរឿងនេះ)

មានគូស្នេហ៍មួយគូ ពេលព្រឹកតែងតែទៅមើលថ្ងៃរះ ពេល​ល្ងាច​តែង​តែ​ទៅ​មើល​ថ្ងៃ​លិច មនុស្សជា​ច្រើន​កំពុង​ច្រណែន​នឹង​គូ​ស្នេហ៍​មួយ​គូនេះណាស់។ ប៉ុន្តែ​ថ្ងៃ​មួយ​ ខាងនារីបានជួប​នូវ​គ្រោះថ្នាក់ចរាចរណ៍​ រងរបួសជាទំងន់។ នាង​រស់​ដូច​ជា​ស្លាប់​ ព្រោះនាងបានត្រឹម​ដក​ដង្ហើមសំរាក​លើគ្រែ តែមិន​ដឹង​ខ្លួនអ្វី​ទាំង​អស់​អស់​រយៈ​ពេលជាច្រើនខែ។ ពេលថ្ងៃ បុរស​នោះតែងតែនៅក្បែរនារីនោះ និយាយ​ទៅ​កាន់​នាង ឯយប់ឡើង គាត់​រត់ទៅព្រះវិហារដើម្បីអង្វរព្រះ គាត់បានយំរហូតដល់​ស្ងួត​ទឹកភ្នែក។ ដោយភាពស្មោះត្រង់របស់គាត់ ទើប​ធ្វើ​អោយ​ស្នេហា​គាត់​រញ្ជួយ​ដល់​ព្រះ។

ព្រះបានសួរគាត់ថា៖ តើអ្នកសុទ្ធចិត្តយកជីវិតអ្នកមកប្តូរទេ?

គាត់បានឆ្លើយទាំងគ្មានពិចារណា៖  បាទព្រះអង្គ! ខ្ញុំសុទ្ធចិត្ត!

ព្រះបានមានបន្ទូរបន្ត៖ យើងអាចអោយនាងដឹងខ្លួនឡើង តែឯងត្រូវ​ធ្វើជា​សត្វកន្ទុំរុយរយៈពេលបីឆ្នាំ តើឯងព្រមទេ?

គាត់បានឆ្លើយដោយក្តីរីករាយ៖ បាទ! ខ្ញុំព្រម!

ពេលភ្លឺហើយ បុរសនោះក៍បានក្លាយជាសត្វកន្ទុំរយ ហើយ​នារី​នោះ​ក៍ដឹង​ខ្លួន​ឡើង​។​ តែ​គួរអោយស្តាយ​គាត់មិនដឹងថានារីនោះកំពុងនិយាយអ្វីទេ។ ពេល​នារី​នោះ​ជា​សះ​ស្បើយហើយចាកចេញពីមន្ទីរពេទ្យ នាងមិនសប្បាយរីករាយទេ​ ហើយ​ខិត​ខំស្វែង​រក​បុរសនោះ។ កន្ទុំរុយដែលជាបុរសនោះ​បានហើរជុំវិញ​នាង​គ្រប់​ពេល​វេលា​ គាត់ខំស្រែកហៅនាង តែនាងមិនលឺអ្វីទាំងអស់។ គាត់​បាន​ត្រឹម​តែ​យក​ស្លាប​គាត់​ទៅអង្អែលថ្ពាល់នាង។ មួយឆ្នាំបានកន្លងផុត កន្ទុំ​រុយ​នោះ​នៅ​តែ​ហើរ​តាម​​សង្សារសំណព្វខ្លួន​គ្រប់ពេលវេលា។​ ដើមទ្រូង និង​បេះដូង​កន្ទុំ​រុយ​នោះ​ប្រេះ​ធ្លាយ​គ្មាន​សល់ពេល​ដឹងថា​សង្សារខ្លួនព្រម​ទទួលអ្នក​ថ្មី ហើយបំភ្លេចគាត់ចោល។ គាត់​ឈឺផ្សារណាស់ តែបានត្រឹមឃើញបុរសថ្មីបណ្តើរសង្សារគាត់ទៅមើល​ថ្ងៃលិច និង​​ថ្ងៃរះ។ ឯគាត់ត្រឹមហើរទៅទុំលើស្មានារីនោះ! អារម្មណ៍ខ្លោចផ្សារណាស់ពេល​ឃើញនារី​ដែល​ខ្លួនស្រលាញ់ស្ថិតក្នុងរង្វង់ដៃប្រុសផ្សេង និង​ពើត​ផ្សារ​បំផុត​ឃើញ​បុរស​ផ្សេងថើបនារីដែល​ខ្លួនធ្លាប់ថ្នាក់ថ្នម។ នៅសល់មួយថ្ងៃទៀត នៅ​គំរប់​បីឆ្នាំ​ហើយ ​តែអ្វីដែលមិនអាចកែប្រែបាន គឺថ្ងៃនេះជាថ្ងៃ​អាពាហ៍ពិពាហ៍របស់ពួកគេ។ គាត់​បានហើរទៅទុំលើស្មារបស់ព្រះ ហើយមើលទិដ្ឋភាពនៃថ្ងៃរៀបការ ហើយ​អ្វីដែលគាត់អាចធ្វើ គឺមានតែសម្រក់ទឹកភ្នែកជូនពរសង្សារខ្លួន។

ព្រះដកដង្ហើយធំហើយសួរ៖ តើឯងស្តាយក្រោយទេ?

កន្ទុំរុយឆ្លើយតប៖ មិនស្តាយក្រោយទេ។

ព្រះបានបន្ត​៖ ស្អែក ឯងនឹងក្លាយជាមនុស្សវិញហើយ។

កន្ទុំរុយបានសំរេចចិត្ត៖ សូមអោយខ្ញុំក្លាយជាកន្ទុំរុយអស់មួយជីវិតចុះ។

ពេលខ្លះ និស្ស័យត្រូវបានកំនត់អោយបាត់បង់ពេលខ្លះ និស្ស័យ​កំនត់​ថា​មិន​អាច​មាន​លទ្ធផល​ជារៀង​រហូត។ ស្រលាញ់មនុស្សម្នាក់មិនប្រាកដថាត្រូវតែបានគេទេ តែ​បើ​បាន​គេហើយត្រូវ​ចេះថែរក្សាអោយ​បានល្អ។

តើមានកន្ទុំរុយនៅលើស្មាមិត្តអ្នកអានទេ?

Read Full Post »