Feeds:
ប្រកាស
មតិ

Archive for ខែសីហា, 2011

កាលពីដើមឡើយ មានអ្នកជំងឺឃ្លង់ម្នាក់ ដែលកើតជំងឺនេះអស់​រយៈពេល​៤០ឆ្នាំ! គាត់សំរាកនៅចិញ្ចើមផ្លូវ ចាំមនុស្សជួយទៅដងទឹកនៅឯងស្រះទឹកដែលមានទឹកមន្ត​ពិសេសអាចព្យាបាលជំងឺគាត់បាន។ តែគាត់នៅទីនោះអស់៤០ឆ្នាំហើយ តែគ្មានមនុស្ស​ណាម្នាក់ព្រមជួយគាត់ទេ។

ថ្ងៃមួយ​ ទេវតា​ឃើញគាត់ ហើយក៍សួរ​៖ តើអ្នកចង់ជាសះស្បើយទេ?

គាត់ឆ្លើយ៖ ប្រាកដជាចង់ តែមនុស្សយើងមានចិត្តឃោឃៅណាស់ គ្មានអ្នកណាព្រម​ជួយ​ខ្ញុំទេ។​

ទេវតាសួរម្តងទៀត៖ តើអ្នកចង់ជាសះស្បើយទេ?

គាត់ឆ្លើយយ៉ាងរហ័ស៖ ចង់​ៗ! ប៉ុន្តែទម្រាំខ្ញុំទៅដល់ ទឹកក្នុងស្រះប្រាកដជារីងអស់​ហើយ!

ទេវតាស្តាប់ចំលើយគាត់ហើយ ខឹងគាត់បន្តិច ហើយសួរគាត់ម្តងទៀត៖ តើអ្នកចង់ជាសះស្បើយអត់នឹង?

គាត់ឆ្លើយ៖ បាទ! ចង់!

ទេវតាប្រាប់គាត់ ៖ ល្អ! ចូរអ្នកឈរឡើង ហើយខំដើរទៅរកស្រះទឹកនោះ ហើយឈប់​រកលេសដើម្បីធ្វើជាហេតុផល អោយខ្លួនឯងរួចខ្លួន។

ស្តាប់ហើយ! អ្នកជំងឺនោះ​ មានអារម្មណ៍​ខ្មាស​អៀន​ ហើយក៍ខំព្យាយាមងើបឡើង សំដៅទៅរកស្រះទឹកនោះ។ ចុងក្រោយគាត់ក៍ជាសះស្បើយ!

នៅពេលដែលយើងដួល សូមកុំរងចាំអ្នកដទៃមក​ជួយលើកអ្នកឡើង អ្នកត្រូវខំ​ងើបឈរ​ដោយ​ខ្លួន​ឯង។ កុំអោយតែភាពលំបាកនៅចំពោះមុខ ហើយរកលេសនេះ​ រកលេសនោះមិន​ចេះចប់ ត្រូវតែងើប​ឈរដោយខ្លួនឯង។ ឱកាសជាច្រើន យើងអាចធ្វើវាដោយខ្លួនឯង ដោយមិនពឹងពាក់អ្នក​ដទៃ!

 

Read Full Post »

អ្នកទាំងអស់គ្នាប្រហែល​ជា​បាន​ដឹង​ពី​រឿង​ស្នេហារញ្ជួយមេឃរបស់​សត្វចចក​ដែល​ផេនដា​ធ្លាប់​លើកយក​មក​អត្ថាធិប្បាយ​ម្តងហើយ។ នេះជាភាគបញ្ចប់៖

បន្ទាប់ពីសត្វចចកស្លាប់បាត់ទៅ នារីនោះក៍​ចាប់ផ្តើមធ្វើ​ត្រាប់​តាម​សត្វ​ចចកម្តង ដោយ​លុត​ជង្គង់​នៅមុខព្រះ​ ក្នុងវិហារនោះ ដើម្បីសុំអង្វរករដល់ព្រះមេត្តា និងករុណាដល់ក្តី​ស្នេហា​ពួកគេ​ផង។ ចុងក្រោយ ស្នេហាស្មោះស័្មគ្ររបស់នារីនោះ ក៍រញ្ជួយដល់ព្រះម្តងទៀត។

ព្រះមានបន្ទូល៖ តើអ្នកចង់ជួបសត្វចចកនោះមែនទេ?

នារីនោះឆ្លើយតប៖ ពិតមែនហើយ! ខ្ញុំគ្រាន់តែចង់ជួបគេម្តងទៀត។

ព្រះមានបន្ទូល៖ តើអ្នកអាចលះបង់គ្រប់បែបយ៉ាង រួមផ្សំនឹងគ្រួសារ និងការរស់នៅដោយ​សុភមង្គល?

នារីនោះឆ្លើយតប៖ ខ្ញុំព្រម!

ព្រះមានបន្ទុល៖ អ្នកត្រូវរងគ្រោះអស់រយៈពេល៥០០ឆ្នាំ តើអ្នកមិនស្តាយ​ក្រោយទេ?

នារីនោះឆ្លើយតប៖ ខ្ញុំមិនស្តាយក្រោយទេ។

នារីនោះក៍ក្លាយជាដុំថ្ម នៅកន្លែងទីរហោឋានមួយ។ ដុំថ្មនោះបានឆ្លងកាត់នូវកំដៅថ្ងៃ ព្យុះ​ភ្លៀង​ ព្យុះព្រិល និង​ខ្យល់បក់​អស់រយៈពេល៤០០ឆ្នាំ តែនារីនោះនៅតែស៊ូទ្រាំបាន។ អ្វីដែល​លំបាកនោះ គឺនាងមើលមិនឃើញមនុស្សណាម្នាក់សោះក្នុងរយៈពេល៤០០ឆ្នាំនេះ ក្តីសង្ឃឹម​ដែលសឹងតែគ្មានរស្មី ស្ទើរអោយនាងលះបង់។ មួយឆ្នាំចុងក្រោយ មនុស្សមួយក្រុម ឃើញដុំ​ថ្មធំមួយនេះ ក៍យកទៅធ្វើជាជើងទម្រស្ពាន ដើម្បីធ្វើស្ពានឆ្លងទៅរាជធានី។ នៅពេលដែលដុំថ្ម​នេះ​បានក្លាយជាជើងទម្រ ស្រាប់តែនាងឃើញបុរសម្នាក់ដែលជាសត្វចចកដែល​នាងទន្ទឹង​អស់​រយៈពេល៥០០ឆ្នាំបានងបង្ហាញខ្លួន​​។ បុរសនោះបានដើរឆ្លងកាត់ស្ពាននោះយ៉ាងលឿន ហើយក៍ទៅមុខបន្តិចម្តងៗ រលាយបាត់ទៅ! គាត់មិនដឹងថាមានដុំថ្ម​មួយកំពុងសន្លឹងមើលគាត់​ទាំងក្តីឈឺចាប់ទេ។

បន្ទាប់មកព្រះក៍បានបង្ហាញខ្លួន។

ព្រះមានបន្ទូល៖ តើអ្នកពេញចិត្តរឺនៅ?

នារីនោះឆ្លើយតប៖ ទេ ហេតុអ្វី? ហេតុអ្វីខ្ញុំគ្រាន់តែជាជើងទម្រស្ពាន? បើខ្ញុំជាថ្មដែលគេដាក់​នៅកណ្តាលស្ពាន នោះខ្ញុំនឹងអាចប៉ះគាត់បាន។

ព្រះមានបន្ទូល៖ ប្រសិនបើអ្នកចង់ប៉ះគាត់ អ្នកត្រូវរងចាំ៥០០ឆ្នាំទៀត!

នារីនោះឆ្លើយតប៖ ខ្ញុំយល់ព្រម!

ព្រះមានបន្ទូល៖ អ្នករងទុក្ខលំបាកយ៉ាងនេះហើយ តើអ្នកមិនស្តាយក្រោយទេ?

នារីនោះឆ្លើយតប៖ ខ្ញុំមិនស្តាយក្រោយទេ។​

នារីនោះក្លាយជាដើមឈើមួយដើម ដែលដុះនៅក្បែរផ្លូវ​ដែល​មាន​មនុស្ស​ជាច្រើន​ដើរ​ទៅ​ដើរ​មក​ នាងខំសំលឹងមើលទាំងថ្ងៃទាំងយប់ គ្រប់រដូវ ពីមួយឆ្នាំទៅមួយឆ្នាំ តែមិនឃើញបុរសនោះ​សោះ។ រហូតដល់ថ្ងៃចុងក្រោយ នាងជឿថានាងនឹងបានជួបបុរសនោះ។
មកហើយ! មកដល់ហើយ! គាត់មកដល់ហើយ! គាត់នៅតែសង្ហារ គាត់លេងដើរលឿនដូច​មុន​ហើយ ដោយសារធាតុអាកាសក្តៅ។ គាត់នឿយហត់ គាត់ក៍បានសំរាកនៅក្រោម​ដើមឈើ​នោះ។ ពេលនេះនារីនោះបាន​ប៉ះគាត់បានហើយ។ តែគួរអោយស្តាយនាងមិនអាចនិយាយ​បាន​ អាចត្រឹមយកមែកឈើ​បាំងកំដៅថ្ងៃអោយគាត់។ បុរសនោះដេកបានមួយសន្ទុះ ក៍ងើប ព្រោះគាត់នៅមាន​ការងារត្រូវ​ធ្វើទៀត។ គាត់ងើបឡើង រួចបោសធូលីចេញពីខ្លួន​គាត់ រួចគាត់​មើលទៅដើមឈឺនោះ អង្អែលដើមឈើនោះ ក្នុងន័យថ្លែងអំណរគុណ ដែលផ្តល់កន្លែង​សំរាក​ដល់គាត់។ បន្ទាប់មក គាត់ធ្វើដំនើរចេញទៅ ដោយមិនងាកក្រោយ។​

ក្រោយមក ព្រះក៍បានបង្ហាញខ្លួនជាថ្មីម្តងទៀត។

ព្រះមានបន្ទូល៖ តើអ្នកនៅចង់ធ្វើជាប្រពន្ធគាត់ទៀតមែនទេ?
នារីនោះឆ្លើយតប៖ ខ្ញុំចង់ណាស់ តែមិនបាច់ទេ។

ព្រះមានបន្ទូល៖ មិចចឹង?

នារីនោះឆ្លើយតប៖ តើប្រពន្ធគាត់ឥលូវក៍រងគ្រោះដូចជាខ្ញុំរឺ?

ព្រះញញឹមហើយងក់ក្បាល។

នារីនោះញញឹមហើយនិយាយ៖ ខ្ញុំអាចធ្វើបាន តែមិនបាច់ទៀតទេ។

នៅពេលនោះ នារីនោះឃើញព្រះដលដង្ហើមធំ។

នារីនោះបានសួរ៖ តើព្រះអង្គក៍មានរឿងក្នុងចិត្តដែរឬ?

ព្រះឆ្លើយតបទាំងញញឹម៖ ព្រោះតែចឹងហើយទើបល្អ បុរសម្នាក់នោះអាច​កាត់​បន្ថយ​ការរងចាំមួយពាន់ឆ្នាំហើយ។ គាត់ដើម្បីតែឃើញនាង សុទ្ធចិត្តរងគ្រោះ២០០០ឆ្នាំ។

ជីវិតគឺសុទ្ធតែស្មើគ្នា សំខាន់តើយើងអាចយល់ ឬមិនយល់តែប៉ុណ្ណោះ!

Read Full Post »

Dream High !

នេះជារឿងដែលខ្ញុំចាប់អារម្មណ៍ជាងគេក្នុងឆ្នាំនេះ! គ្រាន់តែចំនងជើងក៍ពិតជា​ចាប់​អារម្មណ៍​ដែរ ខ្ញុំលើកយកមកបង្ហាញនេះ មិនមែន​លើកតម្កើង ភាគយន្តកូរ៉េ រឺបង្អាប់​ភាពយន្តខ្មែរទេ តែខ្សែភាគយន្តនេះ គួរតែកុំអោយមើលរំលងអោយសោះ!

Dream High

លក្ខណៈដែលខ្ញុំពេញចិត្ត៖

បណ្តុះស្មារតីតស៊ូ៖ ចំនងជើងរឿងនេះបានបញ្ជាក់ហើយថា Dream! សុបិនជាវត្ថុ​អរូបីយដែលមនុស្សគ្រប់គ្នាតែងប្រាថ្នា នឹងខំប្រឹងរំលេចវាអោយចេញជារូបរាង! ក្នុងរឿងនេះ យុវវ័យមួយក្រុមដែលមានសុបិនរបស់ខ្លួន តែដោយលក្ខខណ្ឌជីវិត ធ្វើអោយពួកគេអស់សង្ឃឹម តែនៅពេលមួយ ពួកគេបានភ្ញាក់ពីក្តីអស់សង្ឃឹម ហើយចាប់ផ្តើមនូវជំហ៊ានដំបូង ទោះលំបាកក្តី ក៍ពួកគេនៅតែតស៊ូ មានទាំងទឹកភ្នែក ទាំងស្នាមញញឹម! តែពួកគេនៅតែបន្តជំហានទៅមុខ! ស៊ូ!ស៊ូ!ស៊ូ!

មិត្តភាព៖ ជោគជ័យ ដែលគ្មានមិត្តនៅជិតជាជោគជ័យដែលគ្មានតំលៃ។ ក្នុងរឿង​បាន​ប្រាប់​យើងថា ការប្រើ​ល្បិច​ដើម្បី​ជោគ​ជ័យ​លើមិត្ត ចុង​ក្រោយបន្សល់​ត្រឹមតែ​ភាព​បរាជ័យ​លើខ្លួនឯង។ តែមិត្តឯទៀត មិនបន្ទោសគេទេ ថែមទាំងជយលើកទឹកចិត្តគេ នៅក្បែរគេ ជួយគេ! នោះហើយជាមិត្តភាពដ៍ពិតប្រាកដ។ យើង​ត្រូវចេះ​ថែរក្សា​មិត្តភាព​ដែលនៅចំពោះ យើងត្រូវចង់ចាំថា ភាពជោគជ័យដោយគ្មានមិត្ត បាន​រង្វាន់ត្រឹមតែភាពឯកោ!​

ស្នេហា៖ ស្នេហាជារឿងដែលថ្លែងមិនចេះចប់។ ក្នុងរឿងបាន​បង្ហាញនូវ​ស្នេហា​យុវវ័យ! ម្នាក់ៗ​សុទ្ធ​តែ​លះបង់ចិត្តស្មោះ ទាំងដឹងថាក្តី​សង្ឃឹមតិចតួច តែចុង​ក្រោយ​ការលះបង់របស់គេបានផ្តល់នូវលទ្ធផលយ៉ាងល្អ។ យើងត្រូវដឹងថា ស្នេហា​ត្រូវតែ​ទាម​ទារ​ការ​លះបង់ ហើយសូមកុំទន្ទឹមលទ្ធផលអោយ​សោះ អោយតែយើង​បាន​បំ​ពេញ​ភារកិច្ច​ជា​អ្នក​​ស្រលាញ់​មនុស្សម្នាក់យ៉ាងពិតប្រាកដ នៅក្បែរគេ ពេល​គេ​រីករាយ​និង​កើត​ទុក្ខ នោះ​គ្រប់គ្រាន់​ហើយ!

តួអង្គ៖ សុទ្ធតែស្អាត និងសង្ហារ នៅក្មេង ហើយសមត្ថភាពសំដែងគួរអោយសរសើរ!

កំប្លែង៖ ធ្វើអោយរឿងកាន់តែគួរអោយចាប់អារម្មណ៍ មើលមិនធុញ។

ចំរៀង៖ គ្រប់បទគួរអោយទាក់ទាញ ជាពិសេសបទ Dreaming, Dream High, I am in love with you…….សុទ្ធតែពិរោះ ផ្តល់កំលាំងចិត្ត!

អាចទាញយកបទចំរៀងទាំងនេះតាមរយៈhttp://www.mediafire.com/?svurvf0gk77hz7i

អាចទាញយករឿងទាំង១៦ភាគតាមរយៈhttp://doramax264.com/comedy/dream-high-k-drama/

នេះគ្រាន់តែជាគំនិតខ្ញុំតែប៉ុននោះ!

Read Full Post »

ទោះព្រះអាទិត្យលិចមែន តែចិត្តបងមិនដែលលិចទេ!

វាហាក់ដូចជាព្រហ្មលិខិតណាស់! ខ្ញុំសឹងតែមិនជឿចិត្តខ្លួនឯងសោះ!

ស្នេហាទីមួយបានសល់ត្រឹមតែវិប្បដិសារីដែលមិនអាចបំភ្លេចបាន ពេលដែលនឹកដល់​ម្តងៗ ទឹកភ្នែកស្រក់ចុះទាំងមិនដឹងខ្លួន។ ពន្លឺការរស្មីនៃកាំជ្រួចបានបញ្ចេញនូវ​ពន្លឺឆពណ្ណរង្សី បង្អួតសម្រស់ទាក់ភ្នែកមនុស្សគ្រប់រូប ហើយបន្សល់ត្រឹមតែកំទេចធូលី​ធ្លាក់លើផែនពសុធារដោយគ្មានតំលៃ។ ស្នេហាក៍ដូចគ្នា​ដែរ ស្រស់ស្អាតណាស់ តែដល់ពេលមួយ វាក៍អាក្រក់បំផុតដែរ។ ខ្ញុំបានខុសហើយ ហើយក៍មិនចង់ខុស​ម្តង​ទៀត​ដែរ តែបេះដូងមួយដែលស្លាប់បាត់ទៅហើយ ស្រាប់តែងើបឡើងទាំងមិនដឹងខ្លួន។ តែបេះដូងអស់ក្តីឈឺចាប់ហើយរឺ? តើអ្នកពិត​ជាចង់​ឈឺចាប់ទៀតរឺ? តើអ្នកពិតជាមិនអាណិតទឹកភ្នែកដែលស្រក់ចុះរឺ? លោកម្ចាស់អើយ បេះដូងមួយនេះ ពិតជាអាណិតទឹកភ្នែកណាស់ ហើយក៍មិនចង់​ឈឺចាប់ដែរ តែខ្ញុំទ្រាំមិនបាន ទ្រាំមិនបាននៅពេល​ដែលឃើញ​នាងឈឺ! ទ្រាំមិនបាន​នៅពេលដែលនាងយំ! តើហេតុអ្វីទៅលោកម្ចាស់? តើខ្ញុំខុសរឺ?

បេះដូងមួយនេះសប្បាយណាស់នៅពេលគេបានសុខ គេរីករាយ ហើយក៍ឈឺផ្សារណាស់​ដែរនៅពេល​ដែលនាងឈឺ នាងយំ។ ទឹកភ្នែកអូនស្រក់មែន តែអូនមានដឹងទេថាទំហំក្តីស្រលាញ់បងចំពោះអូន ធ្វើអោយបងឈឺប៉ុនណា? ទោះបីជា​បងមិនដែលឃើញអូន ទោះបីជាបងស្គាល់អូនបានត្រឹមហ្វេសប៊ុក សារ ទូរសព្ទ តែចិត្តបងហាក់មាននិស្ស័យ បានបញ្ជាចិត្តគិតដល់អូនគ្រប់ពេល។ បងពិតជាចង់ក្បត់​បេះដូងមួយនេះណាស់ ព្រោះបងមិនចង់អោយអូនឈឺចាប់ពេលក្រោយ! បងពិតជា​ដឹងថា​អូនមានជំងឺប្រចាំកាយដែលមិនអាចព្យាលបាល​បាន តែបងមិនខ្វល់ បងពិតជា​ចង់ក្បែរអូន កំដរអូនដល់ថ្ងៃចុងក្រោយនៃជីវិត! ទោះបីជាបងមិនដឹងថា គ្រួសារបងពេញចិត្តអូនរឺអត់? តែបងពិតជាចង់សាកល្បងស្នេហាមួយនេះណាស់! តែអ្វីៗបងខ្លាចថ្ងៃក្រោយអូននឿយហត់ តស៊ូស្នេហានេះជួបតែការនឿហត់ ខ្លាចអូនលំបាក។ តើអោយបងធ្វើយ៉ាងណា? តើពិតជាចង់ស្រែកប្រាប់ពិភពលោក​នេះថា បងស្រលាញ់អូនណាស់! ក្តីស្នេហ៍ប្រៀបបានសំនៀង ដែលគ្មានសំនេរ មិនអាចប៉ះបាន តើអោយបងសង្ឃឹមអ្វីទៅ? បងបានត្រឹមផ្ញើសារច្រៀងកំដរអូនរាល់យប់! និយាយរឿងកំប្លែងប្រាប់អូន! ក្នុងគោលបំនងតែមួយគត់ គឺចង់អោយអូនសប្បាយ ចង់អោយអូនរីករាយ ទោះដឹងថា​អូនយំរាល់យប់ ព្រោះតែជំងឺចង្រៃ!​

សូមអូនញញឹមគ្រប់វិនាទី ព្រោះមានតែស្នាមញញឹមទេ ទើបអាចអោយអូន​ប្រែក្លាយពន្លឺកាំជ្រួចទៅជាពន្លឺព្រះអាទិត្យ ដែល​ភ្លឺរៀងរហូតដាក់ផែនដីមួយនេះ! ត្រូវតែមានសង្ឃឹមណា!

ពីមនុស្សម្នាក់ដែលលួចស្រលាញ់អូន!

Read Full Post »